យើងមិនទំនើបជឿនលឿនដល់គេ យើងមានប្រជាជនតិចជាងគេ សេដ្ឋកិច្ចមិនខ្លាំងដូចគេ លោកសម្ភារៈមិនដល់គេ តែយើងមានអ្វីមួយដែលលើសគេ គឺបេះដូងដ៏ស្មោះត្រង់មួយជាឈាម ជាសន្តានដែលបញ្ចាក់ថាជាខ្មែរ ជាបេះដូងសុចរិត គឺយើងអត់ចង់បានរបស់គេ ចរិតពូជខ្មែរ មិនដែលចង់បានរបស់គេទេ ពូជអ្នកជា។ បើសន្តានខ្មែរណាដែលចង់បានរបសគេ បំពានគេ ជិះជាន់អ្នកខ្សោយ ចេះបោកអ្នកល្ងង់មិនថាសាសន៍គេ ឬសាសន៍ខ្មែរគ្នាឯងទេ នោះគេមិនមែនជាឈាមពូជខ្មែរ ពូជអ្នកជាទេ។ ខ្មែរពូជអ្នកជា ពូជដឹងខុសត្រូវ ពូជនគរកណ្តាល "អ្នកមានរក្សាក្សត់ ដូចសំពត់ព័ន្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន"៕


 

Comments