ដឹងទេ! ស្ត្រីចង់រួមភេទបំផុតនៅពេលណា?

ខណៈពេលដែលមានពេលវេលាច្រើនដែលស្ត្រីចូលចិត្តចៀសវាងភាពស្និទ្ធស្នាលជាមួយដៃ ប៉ុន្តែវាក៏មានពេលវេលាច្រើនទៀតដែលពួកគេពិតជាចង់បានការរួមភេទខ្លាំងបំផុតដែរ។ បើយើងនិយាយអំពីរចនាសម្ព័ន្ធរាងកាយរបស់មនុស្សស្រីគឺខុសគ្នាដាច់ពីមនុស្សប្រុសតែម្តង។ ខណៈពេលដែលបុរសមានអ័រម៉ូនភេទ តេស្តូស្តេរ៉ូនដែលអាចឲ្យមានអារម្មណ៍ចង់រួមភេទគ្រប់ពេលនោះ តែស្ត្រីវិញត្រូវបានបង្កើតឡើងដោយអ័រម៉ូនដែលមានលក្ខណៈសាំញ៉ាំច្រើនបំផុត ដែលអាចនាំឲ្យនាងមានពេលវេលាតិចតួចណាស់ក្នុងមួយខែ ក្នុងការចង់បានការរួមភេទបំផុតនោះ។ បើសិនជាអ្នកពិតជាចង់ដឹងថាពេលណាមនុស្សស្រីចង់ការរួមភេទបំផុតនោះ សូមតាមដានជាមួយខ្ញុំទាំងអស់គ្នាដូចខាងក្រោមនេះ៖ ក្នុងពេលជ្រុះអូវ៉ុល ការជ្រុះអូវ៉ុលគឺជាពេលវេលាដ៏ល្អបំផុតក្នុងការរួមមេត្រី ព្រោះតែពេលនេះមនុស្សស្រីមានអ័រម៉ូនច្រើនកំពុងតែប្រមូលផ្តុំគ្នាបញ្ចេញ ជាពិសេសអ័រម៉ូន អេស្ត្រូជែនតែម្តង។ ក្នុងពេលជាមួយគ្នានេះដែរ អ័រម៉ូនប្រូជេស្តេរ៉ូនក៏ឡើងខ្ពស់ដែរ។ ហេតុដូច្នេះហើយអារម្មណ៍មនុស្សស្រីនឹងពុះកញ្ជ្រោលកាន់តែខ្លាំងក្នុងពេលនេះឯង។ ក្រៅពីនេះ ស្ត្រីក៏ត្រូវបានបញ្ចេញនូវសារធាតុជាច្រើនពីក្នុងខ្លួនផងដែឬក្នុងពេលដែលនាងចាប់អារម្មណ៍លើបុរសណាម្នាក់ក្នុងពេលនេះ។ ដូច្នេះ វាអ...