បញ្ហាពស់ចឹកបានធ្វើឲ្យមនុស្សប្រមាណ ២០០ នាក់ស្លាប់ជារៀងរាល់ថ្ងៃនៅលើពិភពលោក
ប្រហែលជាគ្មានអ្នកដឹងច្រើនទេថា មនុស្សប្រមាណ ២០០ នាក់ត្រូវបានស្លាប់ដោយសារតែពស់ចឹកទូទាំងពិភពលោកយើងនេះ។ ស្ទើរតែគ្មាននរណាម្នាក់អាចរួចផុតពីពិសពស់សាហាវ ពិសេសពពួកពស់វែក King Cobra ប្រសិនបើគេមិនបានទទួលការសង្គ្រោះទាន់ពេល ឬការសង្គ្រោះដែលមិនត្រឹមត្រូវ។ ករណីពស់ចឹកស្លាប់អាចកើតមានចន្លោះពី ៨១,០០០នាក់ ទៅ ១៣៨,០០០នាក់ក្នុងជារៀងរាល់ឆ្នាំ ហើយក៏មានអ្នកពិការដោយសារពស់ចឹកកើតមានប្រមាណ ៤០០,០០០នាក់ ដែរក្នុងមួយឆ្នាំៗ។ តួលេខនេះមិនមែនតិចតួចទេ តែក៏មិនសូវមានការចាប់អារម្មណ៍តាមដានឲ្យបានដឹតដល់ដែរពីបញ្ហាមួយនេះ វាអាចចាត់ទុកថាជាបញ្ហាសកលហើយក៏កាន់តែជាបញ្ហាធ្ងន់ធ្ងរដោយសារតែកង្វះថ្នាំប្រឆាំងនឹងពិសពស់ ក៏ដូចជាកង្វះបច្ចេកទេស ចំណេះដឹងសង្គ្រោះនៅពេលមានពស់ចឹក។ ស្ថានភាពជាសកល ការវាយប្រហារដោយសត្វពស់ ហាក់ដូចជាមិនត្រូវបានគេអើពើប៉ុន្មានទេសម្រាប់សុខភាពសាធារណៈនៅក្នុងតំបន់ត្រូពិច តែបញ្ហាសត្វពស់ចឹកនៃបង្កជាការស្លាប់ និងអ្នកពិការស្ទើរច្រើនជាងជំជឺឆ្លងដទៃទៀតនៅតំបន់នេះ។ គេសង្កេតឃើញថាតំបន់ដែលមានការវាយប្រហារច្រើនដោយសត្វពស់គឺ នៅ អាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន។ ក្នុងតំបន់អាស៊ី មានមនុស្សច្រើនជាង ២លាននាក់ត្រូវរងឥទ្ធិពលនៃពិសពស់ក្ន...