សហរដ្ឋអាមេរិក និងកាណាដា ពន្យារពេលបើកដំណើរការស្ពានឆ្លងកាត់ព្រំដែនថ្មី ដោយសារមានការជំទាស់ពីលោក ត្រាំ
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងកាណាដា បានសម្រេចចិត្តពន្យារពេលបើកដំណើរការស្ពានថ្មីមួយ ដែលតម្លៃ ៤.៧ពាន់លានដុល្លារ តភ្ជាប់ទីក្រុង Detroit នៃរដ្ឋ Michigan សហរដ្ឋអាមេរិក ជាមួយទីក្រុង Windsor និងខេត្ត Ontario របស់កាណាដា បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះគំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦។
ដំបូងឡើយស្ពាននេះ ត្រូវសម្ភោធនាប៉ុន្មានថ្ងៃខាងមុខ។ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បញ្ជាក់ថា «យើងបានយល់ព្រមពន្យារពេលបើក ហើយយកពេលទៅដោះស្រាយបញ្ហាសេសសល់»។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកាណាដា លោក Pete Hoekstra បានឱ្យដឹងថាលោក និងរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក Howard Lutnick កំពុងដឹកនាំការពិភាក្សាជាមួយភាគីកាណាដា ជុំវិញការបើកដំណើរការស្ពាននេះ។
លោក ត្រាំ នៅក្នុងខែកុម្ភៈ បានលើកឡើងពីការបដិសេធរបស់កាណាដា ក្នុងការយកភេសជ្ជៈមានជាតិអាល់កុលប៉ុន្មានប្រភេទរបស់សហរដ្ឋអាមេរិក ទៅដាក់តាំងលក់នៅតាមហាងក្នុងប្រទេសកាណាដា ពន្ធគយរបស់កាណាដាលើផលិតផលទឹកដោះគោ និងកិច្ចចរចាពាណិជ្ជកម្មកាណាដាជាមួយចិន ថាជាហេតុផលដែលលោកអាចនឹងមិនអនុញ្ញាតឱ្យស្ពាននេះ បើកដំណើរការ។
លោក Matthew Moroun ដែលជាម្ចាស់គម្រោង Ambassador Bridge ភ្ជាប់ទីក្រុង Detroit-Windsor បានឱ្យដឹងថា កាលពីសប្តាហ៍មុន លោកបានបរិច្ចាគថវិកាចំនួន ១លានដុល្លារដល់គណៈកម្មាធិការនយោបាយមួយ ដែលមានសម្ព័ន្ធភាពជាមួយលោក ត្រាំ។ បើតាមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Moroun បានប្រើប្រាស់ឥទ្ធិពលរបស់លោក ដើម្បីការពារប្រាក់ចំណេញនៃក្រុមហ៊ុនរបស់
Comments
Post a Comment
Thanks for your love